ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ
នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ ស្តីពីការងារត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។